កម្ពុជា នឹងក្លាយជាប្រធានកិច្ចប្រជុំកូំពូលអាស៊ានលើកទី៣៨ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។ នេះបើយោងតាមមាត្រា​៣១ នៃ​ធម្មនុញ្ញ​អាស៊ានដែលបានចែង​ថា «ប្រធាន​អាស៊ាន ​ត្រូវ​ប្ដូរ​វេន​ជា​រៀងរាល់​ឆ្នាំ​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ជា​ភាសា​អង់គ្លេស របស់​រដ្ឋ​សមាជិក ហើយ​រដ្ឋ​សមាជិក​ដែល​ទទួល​បាន​ឋានៈ​ជា​ប្រធាន​អាស៊ាន​នោះ ត្រូវ​ធ្វើ​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​មួយ​ចំនួន​ទៀត» ។ [1]

ក្រោយពេលបានក្លាយជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩មក ប្រទេស​កម្ពុជាធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន ​បាន​ចំនួន​ពីរ​ដងរួចមកហើយ ពោលគឺ​លើក​ទី​១ នៅ​ឆ្នាំ​២០០២ និង​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១២។

Image result for southeast asia flag

រូបភាពពី៖ https://www.londonstranger.com/south-east-asia-in-london

សម្រាប់ឆ្នាំ២០២២នេះវិញ ក្នុងនាមជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំនេះផងនោះ ឱកាសសម្រាប់កម្ពុជា ក្នុងដំណើរការសាងសង់សហគមន៍នយោបាយ-សន្តិសុខអាស៊ានហាក់មិនមានអ្វីច្រើនទេ ព្រោះតំបន់នេះមានខ្នងបង្អែកផ្សេងគ្នា និងកម្មវិធីនយោបាយស្មុគ្រស្មាញក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។ ដូចជាប្រទេស សិង្ហបុរី គឺជាប្រជាធិបតេយ្យបែបផ្តាច់ការ, ប្រទេសវៀតណាមនិងឡាវ គឺជាប្រទេសប្រកាន់យករបបកុំម្មុយនីយស្តិ៏ឯកបក្ស, ភូមាជាប្រទេសប្រជាធិបេតេយ្យបន្តដោយភាពផុយស្រួយ ហើយហ្វីពីន ជាប្រជាធិបេតយ្យដោយរងការចោទប្រកាន់ច្រើនពីបច្ចឹមប្រទេសក្រោមកណ្តាប់ដៃដែកកម្ទេចការជួញ ដូរគ្រឿង ញៀនរបស់លោកប្រធានា​​​ធិបតី ឌុយ ទែតេ អំពីការំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ, ចំណែកឥណ្ឌូនេស៊ីវិញទើបតែស្គាល់នូវលទ្ធិប្រជាធិបតេយ្យពេញលេញ ក្រោយការដួលរលំនៃរបបគ្រប់គ្រង ផ្តាច់ការរបស់លោកស៊ូហាតូនាខែឧសភា ឆ្នាំ១៩៩៨[2] ចំណែកឯ​ប្រទេសកម្ពុជា ថៃ ប្រ៊ុយណេ និងម៉ា-ឡេស៊ី គឺជា​ប្រទេស​ដែល​ប្រកាន់យក​របបរាជានិយម។ ទោះ បីជា​ប្រទេស​ទាំង​បួន ប្រកាន់​របប​នយោបាយ​រាជានិយម​ដូចគ្នា​ក្តី តែប្រព​ន្ធ័​នៃ​ការដឹកនាំ របៀប​នៃ​ការគ្រងរាជ្យសម្បត្តិនិង​ជាពិសេសនោះ ​តួនាទី​នៅក្នុង​នយោបាយ​គឺមាន​លក្ខណៈ ​ខុសគ្នា​ពី​ប្រទេសមួយ ទៅ​ប្រទេសមួយ។

កម្ពុជានិងថៃប្រទេស​ទាំងពីរ​ កំពុង​អនុវត្ត​​របប    រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ការសម្រេចផ្សេងៗត្រូវ​ឆ្លងកាត់​សភា។ សម្រាប់​ប្រទេស​កម្ពុជា​ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យសម្បត្តិ​ ប៉ុន្តែ​មិន​កាន់អំណាច​ឡើយ។ ឯប្រទេស​ថៃ​ ក៏មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​កម្ពុជា​ផងដែរ ពោលគឺនៅប្រទេស​ថៃ ព្រះមហាក្សត្រ​គឺ ជា​ប្រមុខរដ្ឋ​និង​ជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​ថៃ​ផងដែរ ។ 

ដោយឡែក​ ​ប្រទេស​ប្រ៊ុយណេ​ក៏​ជា​ប្រទេស​ប្រ កាន់​របបរាជានិយម​ដែរ ​តែមាន​លក្ខណៈខុស​ដាច់ស្រឡះ​ ពី​ប្រទេស​ទាំងពីរ​ខាងលើ (កម្ពុជានិង​ថៃ) ដោយសារតែ​ប្រទេស​ប្រ៊ុយណេ​​ប្រកាន់​របបរាជានិយម​ផ្តាច់​ការ ដែល​មិនបាន​កំណត់​ច្បាស់លាស់ ​នៅក្នុង​រដ្ឋធម្មនុញ្ញ​រប​ស់         ​ប្រ៊ុយណេ​ទេ។ បន្ថែម​ពីនេះ​ទៅទៀត​ព្រះមហាក្សត្រ​មាន​តួនាទី​ពីរ​រួមមាន៖ ​ជា​ប្រមុខរដ្ឋ​ផង (ស្តេច) និង​ជា​ប្រមុខ    ​រដ្ឋាភិបាល​ផង(នាយករដ្ឋមន្ត្រី)។ ហើយ​ក្នុងនោះ​ការសម្រេចផ្សេងៗត្រូវ​ឆ្លងកាត់​ការសម្រេច​ពី​ព្រះមហាក្សត្រ ជាមុនសិន។

នៅ​​ប្រទេស​ម៉ាឡេស៊ី​វិញ ប្រទេស​នេះ​ជា​ប្រទេស​ដែល​ប្រកាន់​របប​រាជា​សហព័ន្ធ ក្នុងនោះ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ ត្រូវ​ជ្រើសរើស​ចេញពី​ស្តេច​នៅក្នុង​រដ្ឋ​ទាំង​ប្រាំ បួន​របស់​ម៉ាឡេស៊ី​ដោយ​ឆ្លងកាត់​ការបោះឆ្នោត​ពី​ក្រុមប្រឹក្សារាជសម្បត្តិ​ម៉ា​ឡេ។ បន្ថែម​ពីលើនេះ​ ព្រះមហាក្សត្រ​ម៉ា-ឡេស៊ី​មាន​អាណត្តិ​ត្រឹមតែ៥ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ផ្លាស់ប្តូរ​ទៅតាម​អក្ខរក្រម​នៃ​ឈ្មោះ​របស់​រដ្ឋ​ទាំង​ប្រាំបួន ​រួមមាន Johor, Kedah, Kelantan, Negri Sembilan, Pahang, Perak, Perlis, Selangorនិង​Treng។ ប៉ុន្តែ​បេក្ខជន​ដែល​ឈរឈ្មោះ​ជា​​ព្រះមហាក្សត្រ ​អាច​ឈរឈ្មោះ​បាន​ម្តងទៀត ​នៅពេលដែល​អាណត្តិ​នៃ​ព្រះមហាក្សត្រ​ដល់​រដ្ឋ​រប​ស់​ខ្លួន។[3]

ការណ៍នេះ នឹងរុញច្រានអាស៊ានឱ្យធ្លាក់ចូលបន្តិចម្តងៗនៃការរង្គោះរង្គើរផ្នែកនយោបាយនិងសន្តិសុខនៅក្នុងតំបន់តាំងពីអតីតកាលក៏ដូចជាបច្ចុប្បន្នកាលផងដែរ ក្រោម ហេតុផលចំនួន៣យ៉ាងដូចខាងក្រោម៖ 

ហេតុផលទី១. ទីតាំងភូមិសាស្ត្រ ជាការពិតណាស់ អាស៊ាន ជាតំបន់ កណ្តាលក្នុងការភ្ជាប់រវាង មហាសមុទ្រឥណ្ឌានិងម ហាសមុទ្រប៉ាស៊ីភិច និងជាតំបន់ឆ្លងកាត់ផ្លូវទឹកយ៉ាងសំខាន់ពីតំបន់អាស៊ីទៅអាហ្វ្រិក និងទៅតំបន់អាស៊ីខាងត្បូង។

Free and Open Indo-Pacific - Wikipedia

រូបភាពពី៖ https://www.google.com/search?

ហេតុផលទី២. គឺកត្តាប្រជាសាស្ត្រដែលក្នុងតំបន់អាស៊ានទាំងមូលមានប្រជាជនសរុបជាង៦៥៥លាននាក់[4]ដែលជាតំបន់មានសក្តានុពលខាងទីផ្សារ និងកម្លាំងពលកម្ម។

ហេតុផលទី៣. គឺកត្តាសេដ្ឋកិច្ច ក្រៅពីភោគផលធនធានធម្មជាតិ អាស៊ានជាតំបន់មួយដែលមានសក្តានុ-ពលខ្លាំងលើផ្លូវនាវាចរណ៍ដឹកទំនិញ  ម្យ៉ាងវិញទៀតអាស៊ាន ក៏ជាប្រជាជាតិ ដែលកំពុងស្រេកឃ្លានការអភិវឌ្ឍខ្លាំង ហើយបើនិយាយពីកំណើន GDP វិញក្នុងឆ្នាំ២០២០    អាស៊ានមានរហូតដល់ ៣.១១ ទ្រីលានដុល្លារអាម៉េរិក។[5]

គឺដោយសារកត្តាទាំងនោះហើយ ដែលអាស៊ាននៅតែរក្សាបានភាពជាកូនក្រមុំដែលមហាអំណាចតំបន់ ក៏ដូចជាមហាអំណាចពិភពលោកតែងចិញ្ចឹមចិត្តចង់បាន និងចង់មានតួនាទីឈរជើងរឹងមាំក្នុងតំបន់នេះ ទាំងក្នុងអតីតកាលក៏ដូចជាបច្ចុប្បន្នកាល។ 

ពិតមែនហើយ អាស៊ានជាសហគមន៍មួយដែល នៅមានការប្រទាញប្រទង់គ្នាច្រើនលើទិដ្ឋភាពភូមិសាស្ត្រនយោបាយយ៉ាងស្រួចស្រាលណាស់ បើទោះបីសង្គ្រាមត្រជាក់បានផុតរលត់ទៅមែន ប៉ុន្តែស្រមោលវានៅតែខ្លាំង ឬអាចនិយាយបានថា ការប្រកួតប្រជែងនៅតែមាន ប៉ុន្តែស្តែងឡើងក្រោមរូបភាពបំភ័ន្ដភ្នែកផ្សេងៗរបស់មហាអំណាច តំបន់និងពិភពលោក សកម្មភាពទាំងនោះស្តែងឱ្យឃើញតាមរយៈនៃការរះឡើងឥទ្ធិពលចិនក្រោមគោល នយោបាយ ផ្លូវនិងខ្សែក្រវាត់របស់លោកប្រធានាធិបតីស៊ីជីនពី យុទ្ធ-សាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលជាគោលនយោបាយទប់ទល់ ចិនរបស់សហរដ្ឋអាម៉េរិក,ជប៉ុននិងសម្ព័ន្ធមិត្ត ដូចជាឥណ្ឌា និងអូស្ត្រាលីជាដើម, គោលនយោបាយសម្លឹងមកទិសខាងត្បូងរបស់លោកមូន ជេអ៊ីន ដែលសំដៅលើអាស៊ាន និងឥណ្ឌា, អាស៊ានបូក៣ រួមមានអស៊ាន ចិន ជប៉ុន​និង កូរ៉េខាងត្បូង, កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការ    មេគង្គ និងប្រទេសជាសមាជិកអាស៊ានដែលនៅអមតាមបណ្តោយដងទន្លេមេគង្គ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត។ នេះបង្ហាញឱ្យឃើញថា អាស៊ានជាអង្គការតំបន់ដែលពិបាកនិងរក្សាគោលជំហរខ្លួនឯងបានណាស់ហើយ ប្រធានអាស៊ានក៏ពិបាកនិងរកការសម្របសម្រួលមួយដែរ។

No photo description available.

រូបភាពពី៖ https://www.facebook.com/aseansecretariat/photos/a.10150347651743854/10156665013078854/?type=3&theater

ជាងនេះទៅទៀត តាមរយៈបទពិសោធន៍នៅឆ្នាំ២០១២ កន្លងមក, កម្ពុជាធ្លាប់រងការចោទប្រកាន់ដែលថា កម្ពុជាបានរាំងខ្ទប់មិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ដែលកាលនោះមានតួអង្គពីរដែលចេញមុខខ្លាំងគឺ មានប្រទេសវៀតណាម និងហ្វីលីពីន។

សម្រាប់ឆ្នាំក្រោយនេះ គេត្រូវមើលតួអង្គហ្វីលី-    ពីនសិន មុននឹងឈានទៅរកការសន្និដ្ឋានមួយដែលថា តើប្រធានាធិបតីហ្វីលីពីនអាណត្តិថ្មីនេះ(បោះឆ្នោតនៅខែឧសភាឆ្នាំ២០២២) នឹងមានទំនោរទៅរកចិនឬអាម៉េរិកបើងាកទៅរកចិន នោះនឹងមិនសូវដុតរោលបញ្ហាសមុទ្រចិនខ្លាំងនោះទេ តែបើជាអ្នកអាម៉េរិកនិយមវិញ គឺច្បាស់ណាស់ កំដៅនឹងឡើងពិសេសក្នុងពេលកម្ពុជា ជាប្រធានអាស៊ាននេះតែម្តង។ រយៈពេលនេះ ហ្វីលីពីន កំពុងស្វែងរកអនាគតមេដឹកនាំថ្មីក្នុងឆ្នាំ២០២២ ហើយចិនក៏ហាក់កំពុងលូកដៃចូលដោយប្រយោលដែរ គឺថ្មីៗនេះកងជីវ ពលចិនជាង២០០នាវា[6] បានបណ្តែតខ្លួនចូលទៅដល់តំបន់ថ្មប៉ប្រះទឹកកៀកនឹងហ្វីលីពីន ដែលជាប្រធានបទនៃកម្មវិធីនយោបាយការបរទេសសម្រាប់អនាគប្រធានា ធិបតីថ្មី។

South China Sea

រូបភាពី៖ https://www.bbc.com/news/world-asia-56474847

ក្រៅពីកត្តាប្រកួប្រជែងខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចនៅមានវិបត្តិកូវីដ-១៩ មួយទៀតក៏ជារឿងស្មុគ្រស្មាញណាស់ដែរ ថ្វីត្បិតតែវាជាវិបត្តិសាកលមែន តែវាក៏បានជះផលវិបាកមិនតិចទេមកដល់ប្រទេសជាសមាជិក អាស៊ាន ត្បិតជំងឺនេះកំពុងញាំញីខ្លាំងនៅអាស៊ានបើទោះបីជាយុទ្ធនាការចាក់វ៉ាក់សាំងកំពុងមានសកម្មភាពនៅក្នុងសមាគមន៍ទាំងមូលក្តី។

ងាកចេញពីបញ្ហាច្រាក់ស្រែះទាំងអស់នោះ បើយើងក្រឡេកមកមើលជ្រុងនៃផលប្រយោជន៍និងឱកាសសម្រាប់កម្ពុជា ដែលអាចទាញចេញក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២២នេះវិញ យើងអាចសន្និដ្ឋានបានថា ជាឱកាសក្នុងការបង្ហាញឱ្យពិភពលោក បានស្គាល់ពីកម្ពុជា បន្ថែមទៀតពីលើអ្វីដែលធ្លាប់មានកន្លងមក, ជាការបង្ហាញ ពីសក្តានុពលលើសេដ្ឋកិច្ចក្នុងការទាក់ទាញអ្នកវិនិយោគបន្ថែម, ការប្រជុំដែលបង្ហាញថា កម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជម្ងឺកូវីដ-១៩ ដែលជាការបើកទំព័រផ្សព្វផ្សាយថ្មីដល់ទទួលនូវភ្ញៀវចរអន្តជាតិនានា ឱ្យមក កម្សាន្ត នៅកម្ពុជាបាន(ក្នុងករណីប្រជុំផ្ទាល់មិនមែនអនឡាញ)។ 

រីឯចំពោះទិដ្ឋភាពនយោបាយតំបន់ ផលចំណេញ គឺកម្ពុជា អាចមានកេរ្ត៍ឈ្មោះមួយបន្ថែមទៀតលើឆាកអន្តរជាតិ ដោយអាចសិក្សាលទ្ធភាពដើរតួនាទីជាអ្នកសម្របសម្រួល ក្នុងយន្តការស្វែងរកដំណោះស្រាយជូនវិប ត្តិនៅភូមា ដោយយោងតាមបទពិសោធន៍កម្ពុជាក្នុងឆ្នាំ១៩៩១ គឺថា កម្ពុជាមិនអាចធ្វើអ្វីបានលើសនេះបានព្រោះធម្មនុញ្ញ         អាស៊ានបានចងរួចបាត់ទៅហើយគឺ ការដែលមិនជ្រៀតចូលកិច្ចការផ្ទៃក្នុងផងគ្នា, ដោយឡែកបញ្ហាសន្តិសុខតំបន់វិញ កម្ពុជាអាចប្រហែលបានត្រឹមចូលរួមជាមួយតំបន់ និងពិភពលោកក្នុងការប្រយុទ្ធប្រឆាំង និងភាវរកម្ម, ការជួញដូរមនុស្ស, ឧក្រិដ្ឋកម្មឆ្លងដែនជាដើម,  ប៉ុន្តែបើអាចកម្ពុជាគួរសិក្សាលទ្ធភាពក្នុ ងការរក្សាជំហរកណ្តាលនិយមមួយដើរតួរ ជាមេអណ្តើកក្នុ ងការសម្របសម្រួលបន្ធូរបន្ថយកំដៅនៅ  សមុទ្រចិនខាងត្បូង ដើម្បីចាប់យកឱកាសទាំងនោះ ការត្រៀមខ្លួនរបស់កម្ពុជារួមមាន៖ ការគ្រប់គ្រងការរីករាលដាលកូវីដ-១៩ ឱ្យបាននៅក្នុងប្រទេស, កំណែទម្រង់បន្ថែមបន្ធូរបន្ថយលក្ខខណ្ឌដល់អ្នកវិនិយោគបរទេស ពិសេសកាត់បន្ថយការិយាធិបតេយ្យ, កែសម្រួលតំបន់ទេសចរណ៍ក្នុងស្រុកទាំងសោភណ្ឌភាព , សេវាកម្ម, និងបរិស្ថាន, បង្កើតក្រុមការងារពិសេសមួយដើម្បី បញ្ចុះបញ្ចូលបណ្តាគូជម្លោះនៅភូមា និងក្រុមពិសេសមួយទៀត សម្របសម្រួលបណ្តាប្រទេសដែលមានជម្លោះជាមួយចិន និងប្រទេសចិន ដើម្បីជជែកគ្នារកដំណោះស្រាយមុនសិន , បើជជែកមិនត្រូវ គ្មានការសម្បទានគ្នាទេ រក្សាជំហរតាមឆ្នាំ២០១២។

ជារួមមក ក្នុងឆ្នាំ២០២២នេះ កម្ពុជាប្រហែលជាអាចនឹងទទួលដុំថ្មក្តៅដែលអាស៊ានបោះមកជុំ វិញបញ្ហាសមុទ្រចិនខាងត្បូងដូចឆ្នាំ២០១២ដែរ, មួយវិញទៀត គឺបញ្ហានៃការប្រកួតប្រជែងឥទ្ធិពលនយោបាយ របស់មហាអំណាចតំបន់ និងពិភពលោកក្នុងអាស៊ាន, វិបត្តិនៅភូមា និងវិបត្តិកូវីដ១៩ជាដើម ដែលសុទ្ធសឹងជាវិញ្ញាសាដែលពិបាកនឹងរកដំណោះស្រាយបានសម្រាប់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២នេះ។


[1] ASEAN,The ASEAN Charter, Jakarata, November 2020, P 27, available in https://asean.org/storage/November-2020-The-ASEAN-Charter-28th-Reprint.pdf, accessed in May 7,2021 at 10: am.

[2] ជឹង​ ប៉ូជីន២០​ឆ្នាំ​ក្រោយ​មក ឥណ្ឌូណេស៊ី​ពិចារណា​ពីកេរ្តិ៍​ដំណែល​នៃ​ការ​ធ្វើ​កំណែទម្រង់​របស់​ខ្លួន, វិទ្យុសំលេងសហរដ្ឋអាម៉េរិក (VOA), ចុះផ្សាយថ្ងៃ ទី 25 ឧសភា 2018, https://khmer.voanews.com/a/indonesia-consider-reforming/4409455.html។

[3]  ថ្មីៗ៖ អាស៊ាន៖ ប្រទេស​​ប្រកាន់​​របប​រាជា​និយម​​ដូចគ្នា​ ​តែ​​ការ​អនុវត្ត​​ខុស​គ្នា , ចុះផ្សាយថ្ងៃទី៦ កុម្ភះ ២០១៥, available in: https://thmeythmey.com/?page=detail&id=23080, accessed on May 7, 2021 at 15: 30 pm។

[4] startista,Total population of the ASEAN countries from 2010 to 2020, available in https://www.statista.com/ statistics/ 796245/gdp-of-the-asean- countries/, accessed on May 7, 2021 at 15: 30 pm។
[5] startista, Gross domestic product of the ASEAN countries from 2010 to 2020, available in https://www. statista.com/statistics/796245/gdp-of-the-asean-countries/, accessed on May 7, 2021 at 15: 30 pm។
[6] ឈាង បុប្ផា,ហ្វីលីពីន​ចោទចិន​ថា បាន​បញ្ជូន​នាវា​ជាង​២០០​ទៅ​បង្កើត​ទីតាំង​យោធាក្នុងដែនទឹករបស់ហ្វីលីពីន, វិទ្យុបារាំងអន្តរជាតិ ចុះផ្សាយថ្ងៃទី២១ ខែមីនា ២០២១, available in : https://www.rfi.fr/km accessed on May 7, 2021 at 15: 30 pm។