ស្វែងយល់ពីហេតុផលនៅពីក្រោយខ្នងដែលអ៊ីស្រាអែលបាញ់មីស៊ីលចូលទឹកដីអ៊ីរ៉ង់(១៣ មិថុនា ២០២៥)

ការវិវត្តថ្មីនៅតំបន់មជ្ឈិមបូព៌ា ហាក់កាន់តែក្តៅគគុកនិងពុះកញ្ជ្រោលខ្លាំងជាងពេលណាណាទាំងអស់ ដ្បិតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ អ៊ីស្រាអែលបានបាញ់ដោយប្រើមីស៊ីលចម្ងាយឆ្ងាយលចូលជ្រៅដល់ទឹកដីអ៊ីរ៉ង់ក្នុងគោលបំណងគំទិចចោលទាំងស្រុងនូវទីតាំងផលិតអាវុធនុក្លេអ៊ែរនិងអាវុធមីស៊ីលរយៈចំងាយឆ្ងាយរបស់អ៊ីរ៉ង់ ព្រមទាំងក្នុងចេតនាសម្លាប់មេដឹកនាំជាន់ខ្ពស់និងអ្នកទទួលខុសត្រូវសំខាន់ៗរបស់អ៊ឺរ៉ង់ថែមទៀតផង [1] ។ ទន្ទឹមនឹងនោះ ដែនអាកាសលើប្រទេសទាំងពីរត្រូវបានបិទយ៉ាងឆាប់រហ័ស ហើយអ៊ីស្រាអែលខ្លួនឯងក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដែរព្រោះអ៊ឺស្រាអែលមានការភ័យខ្លាចចំពោះកាំជ្រួចសងសឹកឬយន្តហោះគ្មានមនុស្សបើករបស់អឺរ៉ង់វាយបកមកលើប្រទេសខ្លួនវិញ។
ជាការឆ្លើយតបមកវិញភ្លាមៗ «សេចក្តីប្រកាសសង្គ្រាម » និងបណ្តឹងឧទ្ធរណ៍របស់ក្រុមប្រឹក្សាសន្តិសុខរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោសជាផ្លូវការចំពោះការវាយប្រហារនេះថាជា« ការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ … អំពើឈ្លានពាន និងឧក្រិដ្ឋកម្មសង្គ្រាម » ហើយបានដាក់សំណើជាបន្ទាន់មួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងថា អ៊ីរ៉ង់នឹងអនុវត្តសិទ្ធិការពារស្វ័យការពាររបស់ខ្លួនតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ [2]។
បន្ទាប់មក អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកជាង១០០ គ្រឿងទៅកាន់ទឹកដីអ៊ីស្រាអែលក៏ប៉ុន្តែត្រូវប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលស្ទាក់ចាប់មុនចូលទៅក្នុងដែនអាកាសអ៊ីស្រាអែល [3] ។ ទីក្រុងតេអេរ៉ង់បានពណ៌នាការវាយលុករបស់អ៊ីស្រាអែលដំបូងថាជាការប្រកាសសង្រ្គាមហើយមេដឹកនាំកំពូលអ៊ឺរ៉ង់ គឺលោកAyatollah Khamenei បានព្រមានអំពី «ការដាក់ទណ្ឌកម្មនិងសងសឹកយ៉ាងធ្ងន់ធ្ងរ»។
នៅចំពោះប្រតិកម្មការទូតនិងប្រតិកម្មយោធារបស់អ៊ឺរ៉ង់តទល់នឹងការបាញ់ប្រហាររបស់អ៊ីស្រាអែលនេះសហគមន៍អន្តរជាតិនិងអ្នកតាមដាននានាហាក់មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងចំពោះព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ។ គេនាំគ្នាដាក់ជាចម្ងល់ថា តើអ៊ីស្រាអែលកំពុងដកពុកមាត់ខ្លាឬដកពុកមាត់ឆ្មា ?
ក្នុងន័យនេះដើម្បីមានមូលដ្ឋានក្នុងវាយតម្លៃសភាពការណ៍និងជាជំនួយស្មារតីមួយជ្រុងជូនដល់អ្នកអាន,ខ្ញុំសូមទាញអារម្មណ៍មកមើលទិដ្ឋភាពចំនួន៥ជាមុនសិនគឺ៖
ទី១. ទិដ្ឋភាពនៃប្រវត្តិទំនាក់ទំនងអ៊ឺរ៉ង់និងអ៊ីស្រាអែល,
ទី២. ទិដ្ឋភាពទិដ្ឋភាពនៃ ជម្លោះរវាងអ៊ីស្រាអែលនិងអ៊ឺរ៉ង់,
ទី៣. ទិដ្ឋភាពកម្លាំងយោធារវាងប្រទេសអ៊ីរ៉ងនិងអ៊ីស្រាអែល,
ទី៤. វិបត្តិផ្ទៃក្នុងអ៊ីស្រាអែល,និង
ទី៥. បច្ចុប្បន្នភាពនៃវិបត្តិភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅមជ្ឈិមបូព៌ាឯ ចំណុច ទី៦. សេចក្តីសន្និដ្ឋាន
១. ទិដ្ឋភាពនៃប្រវត្តិទំនាក់ទំនងអ៊ឺរ៉ង់និងអ៊ីស្រាអែល
នៅមុនឆ្នាំ១៩៧៩ប្រទេសក្បែរខាងគ្នាទាំងពីរគឺអ៊ីស្រាអែលនិងអ៊ីរ៉ង់បានរក្សាទំនាក់ទំនងយ៉ាងល្អក្នុងនាមជាដែគូយុទ្ធសាស្ត្រដែលកាលនោះអ៊ឺរ៉ង់នៅក្រោមរបបគ្រប់គ្រងរបស់ព្រះចៅ Shah បានធ្វើឱ្យអ៊ីរ៉ង់មានទំនាក់ទំនងមិត្តភាពជាមួយអ៊ីស្រាអែលយ៉ាងល្អូកល្អឿននឹងគ្នា។ ពេលនោះដែរអ៊ីរ៉ង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសមូស្លីមតែពីរប៉ុណ្ណោះដែលរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយអ៊ីស្រាអែលដោយចូលរួមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច,យោធានិងចារកម្ម ប៉ុន្តែទំនាក់ទំនងនេះចាប់ផ្តើមមានភាពល្អកករនឹងគ្នាវិញក្រោយបដិវត្តអ៊ឺស្លាមក្រោយឆ្នាំ១៩៧៩ ដោយអ៊ឺរ៉ង់បានប្តូររបបគ្រប់គ្រងមកជា សាធារណរដ្ឋអ៊ឺស្លាមក្រោមការដឹកនាំរបស់ប្រមុខដឹកនាំសាសនាគឺលោក Ayatollah Khomeini [4] និងបានប្រកាសជារដ្ឋអ៊ីស្រាអែលថាជារដ្ឋមិនស្របច្បាប់ព្រមទាំងបានចាត់ទុកអ៊ឺស្រាអែលជាសត្រូវរបស់សាសនាអ៊ីស្លាមទៀតផង។ មានហេតុផលមួយចំនួនដែលនាំឱ្យប្រទេសទាំងពីរនេះ ដើរដល់ផ្លូវបំបែកនៃចំណងមេត្រីភាពនិងបានចាត់ទុកគ្នាជាសត្រូវរហូតមកដល់បច្ចុប្បន្ននេះ។ មានកត្តាមួយចំនួនដែលបានជំរុញឱ្យប្រទេសទាំងពីរនៅឆ្ងាយពីគ្នានិងមិនអាចត្រូវគ្នា ដែលក្នុងនោះរួមមាន៖
ទី១. កត្តាមនោគមន៍វិជ្ជានយោបាយ : ដូចបានរៀបរាប់ខាងលើអ៊ីរ៉ង់បានប្រកាសថាអ៊ីស្រាអែលជាសត្រូវបន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ ក្រោមការរួមបញ្ចូលគ្នានៃហេតុផលមនោគមន៍វិជ្ជា សាសនា នយោបាយ និងយុទ្ធសាស្ត្រ។ បន្ទាប់ពីការផ្តួលរំលំ Shah រួចមក លោក Ayatollah Ruhollah Khomeini បានបង្កើតសាធារណរដ្ឋអ៊ីស្លាមមួយដោយដើរតាមមនោគមន៍វិជ្ជា អ៊ីស្លាម Shi’a ។
មនោគមន៍វិជ្ជានេះ បានចាត់ទុកអ៊ីស្រាអែលជា«របបស៊ីយ៉ូនីស» ដែលមានន័យថាជារដ្ឋខុសច្បាប់ព្រោះបានកាន់កាប់ទឹកដីអ៊ីស្លាម(ប៉ាឡេស្ទីន)។ជារឿយៗ សាធារណរដ្ឋឥស្លាមបានប្រកាន់ភ្ជាប់នូវពាក្យស្លោកថា «កំចាត់អាមេរិក,កំទិចអ៊ីស្រាអែល»[5]។ ម្យ៉ាងវិញទៀតលោក Khomeini បានចាត់ទុកអ៊ីស្រាអែលថា ជាផ្នែកមួយនៃពួកចក្រពត្តិនិយមលោកខាងលិច ស្របតាមសហរដ្ឋអាមេរិក អាណានិគមនិយម និងការគៀបសង្កត់លើប្រជាជនម៉ូស្លីម។
កត្តាទី២.ការប្រឆាំងចក្រពត្តិនិយមនិងអត្តសញ្ញាណ(និមិត្តរូបនៃ)ការតស៊ូ : អ៊ីរ៉ង់បានចាត់ទុកខ្លួនឯងថាជាមេដឹកនាំបង្គោលក្នុងចលនាប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ អ៊ឺរ៉ង់ថែមទាំងបានប្តេជ្ញានិងគាំទ្រដល់ចលនាការរំដោះប៉ាឡេស្ទីន ពោលគឺក្រោយពេលទស្សនកិច្ចរបស់លោកយ៉ាសាអារ៉ាហ្វាតដែលជាមេដឹកនាំចលនារំដោះប៉ាលីស្ទីនបានទស្សនកិច្ចនៅអ៊ឺរ៉ង់ ហើយមេដឹកនាំអ៊ឺរ៉ង់បានកំណត់ជំហរនេះជាមូលដ្ឋានចំបងមួយក្នុងគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ផងដែរ ទន្ទឹមនឹងនេះអ៊ីរ៉ង់ថែមទាំងបានតាំងខ្លួនឯងជាអ្នកការពារមូស្លីមជាសកលព្រមទាំងការប្រឆាំងអ៊ីស្រាអែលទៀតផង។
កត្តាទី៣. ការប្រកួតប្រជែងថ្នាក់តំបន់ :អ៊ីស្រាអែលជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទជាមួយសហរដ្ឋអាមេរិកនិងបណ្តារដ្ឋអារ៉ាប់ដែលប្រកាន់យកនិកាយស៊ុននី ជាក់ស្តែងមានប្រទេសអារ៉ាប៊ីសាអូឌីត តំណាងឱ្យប្លុកអំណាចគូប្រជែងរបស់ខ្លួន[6]។ដើម្បីទប់ទល់នឹងស្ថានភាពនេះអ៊ីរ៉ង់បានពង្រីកឥទ្ធិពលតាមរយៈក្រុមឈ្នួនសង្គ្រាម(ប្រូកស៊ី,Proxyដែលមានដូចជាពួកឧទ្ទាមហេសបូឡា,ហាម៉ាសនិងកងជីវពលមួយចំនួនទៀត)ក្នុងការប្រជែងអនុត្តរភាពរវាងអាមេរិកនិងអ៊ីស្រាអែលនៅក្នុងប្រទេសលីបង់, ស៊ីរី, អ៊ីរ៉ាក់ និងឈូងសមុទ្រជាច្រកសំខាន់ៗក្នុងការដឹកនាំប្រេងដូចជា ឈូងសមុទ្រអរម៉ូសនិងនៅសមុទ្រក្រហមជាដើម។
កត្តាទី៤. ការបដិសេធនៃដំណើរការសន្តិភាព : ត្រង់ចំណុចនេះ គឺអ៊ីរ៉ង់បានបដិសេធដំណោះស្រាយរដ្ឋពីរនិងការធ្វើឱ្យមានទំនាក់ទំនងល្អប្រសើរជាមួយអ៊ីស្រាអែល ព្រមទាំងបានអំពាវនាវឱ្យមានការរំដោះប៉ាឡេស្ទីនពេញលេញប្រឆាំងនឹងអ៊ីស្រាអែល។ អ៊ឺរ៉ង់ ក៏បានបដិសេដលើកិច្ចព្រមព្រៀងអេហ្ស៊ីប (Egypt’s Camp David Accords,ECDA), និងកិច្ចព្រមព្រៀង អាប្រាហាម រវាងអារ៉ាប់រួម-អ៊ីស្រាអែល ( UAE-Israel normalization , Abraham Accorrds) ព្រោះអ៊ីរ៉ង់យល់ឃើញថា ទាំងនោះជាការក្បត់នៃការរួបរួមមូស្លីម។
កត្តាទី៥. ប្តូរជំហរគោលនយោបាយការបរទេសរបស់ព្រះចៅ Shah : នៅក្នុងសម័យកាលគ្រប់គ្រងរបស់ Shah (មុនឆ្នាំ១៩៧៩) អ៊ីរ៉ង់មានទំនាក់ទំនងយោធា និងស៊ើបការណ៍សម្ងាត់ជាមួយអ៊ីស្រាអែល។ប៉ុន្តែអ្វីៗមានការប្រែប្រួល បដិវត្តន៍ថ្មីមានគោលបំណងលុបបំបាត់ទំនាក់ទំនងទាំងនោះ ដើម្បីដើរចេញពីលោកខាងលិច និងដាក់ឈ្មោះអ៊ីរ៉ង់ឡើងវិញថាជា «រដ្ឋ បដិវត្តន៍ អ៊ីស្លាម» [7] ប្រឆាំងនឹងអ៊ីស្រាអែល និងអាមេរិក។
សរុបសេចក្តីមក អ៊ឺរ៉ង់នឹងអ៊ឺស្រាអែលក្លាយជាសត្រូវនឹងគ្នាដោយសារកត្តាមនោគមន៍វិជ្ជានយោបាយនិងសាសនា, កត្តាបដិវត្តន៍ប្រឆាំង, កត្តាប្រឆាំងនឹងសម្ព័ន្ធមិត្តចក្រព័តនិយមរបស់លោកខាងលិច,កត្តាការប្រកួតប្រជែងឥទ្ធិពលនយោបាយក្នុងតំបន់, និងកត្តាជំហររួបរួមបង្កើតរដ្ឋប៉ាលីស្ទីនជាដើម។
២. ទិដ្ឋភាពជម្លោះរវាងអ៊ឺរ៉ង់និងអ៊ីស្រាអែល
របួសនៃទំនាក់ទំនងប្រទេសទាំងពីរបន្តមានភាពល្អកក់កករនឹងគ្នាកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃហើយបានឈានដល់ការបាញ់ប្រហារកាលពីថ្ងៃទី១៣ មិថុនា ឆ្នាំ២០២៥នេះ ក្រោមធាតុផ្សំនានាមានដូចខាងក្រោម៖
ធាតុផ្សំទី១. សមត្ថភាពនុយក្លេអ៊ែររបស់អ៊ឺរ៉ង់ : ក្នុងរយៈពេលចុងក្រោយនេះ អ៊ឺរ៉ងបានធ្វើទំនើបកម្មសមត្ថភាព និងបានបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់៩០%។ ការណ៍នេះ បានធ្វើឱ្យអ៊ីស្រាអែលមានកង្វល់ជាខ្លាំង និងត្រូវធ្វើអ្វីម្យ៉ាងដើម្បីរារាំងសកម្មភាពរបស់អ៊ីរ៉ង់មិនឱ្យឆ្លងផុតកម្រិតនៃការផលិតសព្វាវុធ ដែលជាហានិភ័យខ្ពស់សម្រាប់ខ្លួនស្របពេលលការចរចាការទូតបានបរាជ័យក្នុងការបញ្ឈប់មហ្ឆិតារបស់អ៊ែរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ ភាពជាប់គាំងលើវិបត្តិការទូតហើយការចរចានុយក្លេអ៊ែរអ៊ឺរ៉ង់នៅប្រទេសអូម៉ង់បានបរាជ័យផងនោះ, បានជំរុញឱ្យមានការឡើងកំដៅនិងការបង្កើនស្ថានភាពយោធាកាន់តែផុលផុសឡើង។
ធាតុផ្សំទី២. ការគំរាមកំហែងអនុត្តរភាពក្នុងតំបន់ ៖ ស្របពេលដែលសម្ព័ន្ធភាពកំពុងកើនឡើងខ្លាំងរវាង អ៊ីរ៉ង់ជាមួយរុស្ស៊ី ចិន និងសកម្មភាពទើបប្រយុទ្ធគ្នាក្នុងតំបន់ (ហេសបូឡាហ៍ ហ៊ូទី កងជីវពលនៅអ៊ីរ៉ាក់ និងស៊ីរី) ។ ទង្វើនេះ ហាក់ត្រូវបានគេមើលឃើញថា វាជាការកើនឡើងនូវទម្ងន់ប្រឆាំងនឹងឥទ្ធិពលអាមេរិក-អ៊ីស្រាអែល-ឈូងសមុទ្រដែលជាច្រកយុទ្ធសាស្ត្រនាវាចរណ៍ដ៏សំខាន់ក្នុងការដឹកប្រេងទាំងក្នុងតំបន់និងពិភពលោក។
ធាតុផ្សំទី៣. សំនួនវោហាសាស្ត្រអរិភាពនិងការផ្តួលរលំ : កន្លងមកអ៊ីរ៉ង់បានប្រកាសប្តេជ្ញាសងសឹកជាសាធារណៈចំពោះការសម្លាប់ ឧត្តមសេនីយ៍ Qassem Soleimani ឬអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររបស់ខ្លួនពីសំណាក់យន្តហោះគ្មានមនុស្សបើករបស់អាម៉េរិក ដែលបានបាញ់សម្លាប់លោក Qassem Soleimaniនៅលើទឹកដីអ៊ឺរ៉ាក់កាលពីឆ្នាំ២០២០។ ទីក្រុងតេអេរ៉ង់ក៏បានគំរាមកំហែងដល់មូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ស៊ីរី និងបារ៉ែន ដោយបញ្ជាក់ថាការសងសឹកដែលជិតមកដល់ [8]។
កត្តាទាំងអស់នេះហើយ ដែលនាំឱ្យប្រទេសទាំងពីរនេះ ឈានដល់ការបាញ់មីស៊ីលរយៈចំងាយឆ្ងាយដាក់គ្នា ហើយប្រហែលមិនយូរទេអ៊ីឹរ៉ង់ច្បាស់ជានឹងមិនឱ្យអ៊ីស្រាអែលរួចខ្លួនឡើយ ដ្បិតអីអ៊ីរ៉ងនៅមានកូនអុកបង្កភាពឈឺក្បាលដល់អ៊ីស្រាអែល ក៏ដូចជាអាម៉េរិក រួមមានពួកឧទ្ទាមហ៊ូទី និងហេសប៊ូឡា នៅលីបង់ដែលជារឿយៗពួកនេះបានបាញ់នាវាដឹកទំនិញ, នាវាដឹកប្រេងអ៊ីស្រាអែលនៅសមុទ្រក្រហម , ពួកហាម៉ាសនៅ Gaza និងចលនាកងទ័ពនៅស៊ីរី អ៊ីរ៉ាក់ជាដើម។ ម្យ៉ាង អ៊ីរ៉ង់ក៏អាចនឹងបាញ់ចូលទឹកដីអ៊សីស្រាអែលវិញ ដើម្បីជាឧត្តមភាព និងជាបងធំនៅក្នុងតំបន់ទៀតផង។
៣. សមត្ថភាពយោធាប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល
អ៊ីរ៉ង់និងអ៊ីស្រាអែលគឺជាប្រទេឧស្សាហ៍កម្មអាវុធដូចគ្នា ពួកគេពិតជាមានសមត្ថភាពខ្ពស់ក្នុងការផលិតអាវុធ ប្រកបដោយអានុភាពខ្លាំងខ្លា និងបច្ចេកទេសខ្ពស់ ទៀតផង។ ខាងក្រោមនេះ ជាតារាងទិន្នន័យមួយចំនួនអំពីយុទ្ធោបករណ៍ប្រទេសទាំងពីរ។
៣.១. ចំនួនកងទ័ព[9]
| បរិយាយ | អ៊ីរ៉ង់ | អ៊ីស្រាអែល |
| ថវិការយោធាប្រចាំឆ្នាំ | ~$30 billion USD | ~$24 billion USD |
| ចំនួនទ័ពសកម្ម | ~610,000 (including IRGC) | ~170,000 |
| ទព័បម្រុង | ~350,000 | ~450,000 |
| Paramilitary | ~200,000 (Basij) | ~8,000 (border police, special reserve) |
៣.២. ទ័ពអាកាស [10]
| បរិយាយ | អ៊ីរ៉ង់ | អ៊ីស្រាអែល |
| យន្តហោះប្រយុទ្ធ | ~300 (mostly aging F-14s, MiG-29s, Su-24s) | ~600 modern aircraft (F-35I Adir, F-15I, F-16I) |
| យន្តហោះគ្មានមនុស្សបើក (Drones) | Shahed-129, Mohajer, Ababil; kamikaze drones (Shahed-136) | Heron, Eitan, Harop loitering munitions, suicide drones |
| ប្រពន្ធ័ការពារដែនអាកាស (Air Defense) | Bavar-373, Khordad-15 (Iranian S-300 variants) | Iron Dome, David’s Sling, Arrow-2/3—U.S.-funded multi-tier system |
៣.៣. សមត្ថភាពកាំជ្រួច និងរ៉ុក្កែត [11]
| បរិយាយ | អ៊ីរ៉ង់ | អ៊ីស្រាអែល |
| មីស៊ីលអន្តរទ្វីប/ Ballistic Missiles | 3,000+ short to medium-range (Shahab-3, Emad, Khorramshahr) | Jericho III (ICBM range), battlefield missiles |
| កាំជ្រួច Cruise / Cruise Missiles | Soumar, Hoveyzeh (1,000+ km range) | Delilah air-launched precision cruise missiles |
| Precision Strike Ability | Limited but improving | High—real-time GPS, satellite targetin |
៣.៤. សមត្ថភាពនុយក្លេអ៊ែរ [12]
| បរិយាយ | អ៊ីរ៉ង់ | អ៊ីស្រាអែល |
| Declared Nuclear State | No (but uranium enriched ~90%) | No (undeclared, but widely accepted as nuclear-armed) |
| Warheads | 0 (threshold capability) | Estimated 80–100 warheads |
| Delivery Systems | Shahab/Khorramshahr missiles, possibly soon | Jericho III, submarine-based cruise missiles |
៣. ៥.សមត្ថភាពសាយប៊ើ និងប្រូកស៊ី [13]
បរិយាយ | អ៊ីរ៉ង់ | អ៊ីស្រាអែល |
| Cyberwarfare | Advanced offensive ops; attacks on U.S. & Israeli infrastructure | Elite global cyber ops (e.g., Stuxnet), AI-led defenses |
| Intelligence Agencies | MOIS, IRGC Intelligence | Mossad, Shin Bet, Aman |
| Proxies | Hezbollah, Houthis, Hamas, Iraqi militias | No formal proxies; allied with U.S., Gulf powers |
សរុបមក ប្រទេសទាំងពីរនេះ ពិតជាសម្ថភាព និងមានលទ្ធភាពអាចប្រយុទ្ធតាតាំងនឹងគ្នាបានគ្រប់ទិដ្ឋភាព។
៤.ស្ថានភាពនយោបាយផ្ទៃក្នុងប្រទេសអ៊ីស្រាអែល
សង្គមអ៊ីស្រាអែលក៏បានញាំញីនូវបិត្តនយោបាយនិងសង្គមផងដែរដោយបានកើតមានឡើងជាច្រើនករណីដែលក្នុងនោះមានជាអាទ៍៖
ទី១. ការរុះរើប្រព័ន្ធតុលាការ និងរដ្ឋធម្មនុញ្ញ : ការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អំណាចរបស់តុលាការកំពូល ជាពិសេសការត្រួតពិនិត្យប្រព័ន្ធតុលាការនិងការជ្រើសរើសចៅក្រមបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។ មនុស្សរាប់ម៉ឺននាក់បានដង្ហែរក្បួនរៀងរាល់សប្តាហ៍ ដោយព្រមានអំពីវិបត្តិរដ្ឋធម្មនុញ្ញ និងការលុបបំបាត់ការត្រួតពិនិត្យ និងតុល្យភាពលទ្ធិប្រជាធិបតេយ្យ។
ទី២. សង្រ្គាម Gaza និងការតវ៉ាកិច្ចព្រមព្រៀងចំណាប់ខ្មាំង ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក សង្គមអ៊ីស្រាអែលបានបែកបាក់គ្នាយ៉ាងខ្លាំងពិសេសជុំវិញយុទ្ធនាការGaza។គ្រួសារចំណាប់ខ្មាំងនិងពលរដ្ឋប្រឆាំងសង្គ្រាមបានដឹកនាំបាតុកម្មជាបន្តបន្ទាប់ ទាមទារឲ្យមានបទឈប់បាញ់និងដោះដូរអ្នកទោស។
ទី៣. រឿងអាស្រូវពុករលួយ Qatargate : រលកនៃវិវរណៈដែលគេស្គាល់ថាជា “កាតាហ្គេត” បានជាប់ពាក់ព័ន្ធរង្វង់ខាងក្នុងរបស់លោកនេតាន់យ៉ាហ៊ូ ចំពោះការចោទប្រកាន់ថាបានសហការជាមួយកាតាដែលការណ៍នេះ ជាការគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល។ រឿងអាស្រូវនេះបានជំរុញឱ្យមានការស៊ើបអង្កេត ការទាមទារឱ្យលាលែងពីតំណែង និងបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រី។
ទី៤. ការបែកបាក់សម្ព័ន្ធភាពនយោបាយ : ភាពតានតឹងជ្រុលរវាង-គ្រិស្តអូស្សូដក់និងសម្ព័ន្ធរបស់លោកប្រធានាធិបតី Netanyahu លើសេចក្តីព្រាងយោធាសម្រាប់ជនជាតិយូដាជ្រុលនិយមបានលេចជារូបរាងកាន់តែខ្លាំងឡើងៗ ភាពចម្រូងចម្រាស់នេះកើតមានតាំងពីពេលមុនបោះឆ្នោត ប៉ុន្តែបញ្ហានេះនៅតែជាគ្រាប់បែកកំណត់ពេលវេលាសម្រាប់ស្ថិរភាពរបស់រដ្ឋាភិបាលលោកNetanyah។
ទី៥. ការកាត់ក្តីពុករលួយ : លោក Netanyahu ក៏ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលអូសបន្លាយពេលយូរលើបទចោទការស៊ីសំណូក ការក្លែងបន្លំ ការរំលោភលើទំនុកចិត្តជាដើម ដែលធ្វើឱ្យខូចដល់ភាពស្របច្បាប់របស់គាត់ថែមទៀត។ការកាត់ក្តីរបស់គាត់នៅតែបន្តពន្យារពេល ការណ៍នេះ នាំឱ្យមហាជនព្រួយបារម្ភថាវាជាឧបាយកលនយោបាយរបស់គាត់ ដើម្បីស្វែងរកការការពារគាត់ពីការកាត់ទោស។
ជារួមមក បញ្ហាផ្ទៃក្នុងអ៊ីស្រាអែលបានញាំញីដោយសារស្ថាប័នប្រជាធិបតេយ្យព្រោះ ភាពតានតឹងលើកំណែទម្រង់អភ័យឯកសិទ្ធិតុលាការ គំរាមកំហែងដល់នីតិរដ្ឋ, កំហឹងមហាជន ការតវ៉ាដែលកំពុងបន្ត ទាំងការប្រឆាំងសង្គ្រាមនិងការគាំទ្រចំណាប់ខ្មាំងបង្ហាញពីការបាក់បែកសង្គម, រឿងអាស្រូវនយោបាយដែលការចោទប្រកាន់«Qatargate»បញ្ឆេះការចោទប្រកាន់ពីអំពើពុករលួយ និងការជ្រៀតជ្រែកពីបរទេស, ការបែកបាក់សម្ព័ន្ធភាពនយោបាយ ក្រោមរូបភាព ជម្លោះលើសេចក្តីព្រាងច្បាប់ Haredim ប្រឈមនឹងការដួលរលំរដ្ឋាភិបាល។
៥. បច្ចុប្បន្នភាពនៃវិបត្តិភូមិសាស្ត្រនយោបាយបច្ចុប្បន្ននៅមជ្ឈិមបូព៌ា
តំបន់មជ្ឈិមបូព៌ាជាជង្រុកនៃប្រេងនិងឧស្មន័របស់ពិភពលោកមិនត្រឹមប៉ុណ្ណោះទីតាំងភូមិសាស្ត្រតំបន់នេះក៏ជាទីតាំងអំណោយផលមួយ ដ្បិតជាកន្លែងដែលត្រូវដឹកទំនិញឆ្លងកាត់ទៅមកពីទ្វីបអាស៊ីទៅកាន់អឺរ៉ុប។បន្ថែមពិលើនេះទៀតមជ្ឈិមបូព៌ាជាចំណុចពិសេសមួយដែលបានចងភ្ជាប់ទ្វីប៣គឺ អឺរ៉ុប, អាស៊ី និងទ្វីបអាហ្វ្រិកភាគខាងជេើង។សក្តានុពលនៃធនធានធម្មជាតិនិងទីតាំងភូមិសាស្ត្រដ៏ល្អនេះហើយដែលជាដើមចមនាំឱ្យតំបន់មួយនេះហាក់ត្រូវបានមហាអំណាចពីខាងក្រៅហែកចែកជាជម្រៀកៗ,មិនត្រឹមប៉ុណ្ណោះប្រទេសក្នុងតំបន់នេះទៀតសោតក៏មានជម្លោះគ្នាឯងផងដែរ រាប់ទាំងជម្លោះបញ្ហាព្រំដែន,បញ្ហានិកាយសាសនានិងទំនោរនយោបាយជាដើម ។ យើងអាចសង្ខេបនៃវិបត្តក្នុងតំបន់មានដូចខាងក្រោម៖
ទី១. អ៊ីរ៉ង់ទល់នឹងអ៊ីស្រាអែលដែលផ្តោតលើនុយក្លេអ៊ែរ សង្គ្រាមប្រូកស៊ី និងការគ្រប់គ្រងលើប្រទេសស៊ីរី អ៊ីរ៉ាក់ និងលីបង់។
ទី២.សង្រ្គាម Gazaនិងវិបត្តិប៉ាឡេស្ទីន អរិភាពដែលកំពុងបន្តធ្វើឱ្យខូចមុខមាត់របស់អ៊ីស្រាអែលលើឆាកអន្តរជាតិ។ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ (Hamas, Hezbollah) ប្រើប្រាស់ជម្លោះ Gaza ដើម្បីពង្រីកក្រុមចម្រុះប្រឆាំងអ៊ីស្រាអែល។ អ៊ីរ៉ង់គាំទ្រក្រុមហេសបូឡាហ៍នៅលីបង់ ក្រុមហាម៉ាស់នៅហ្គាហ្សា និងក្រុមជីវពលស៊ីអ៊ីតនៅអ៊ីរ៉ាក់ និងស៊ីរី ដែលជាក្រុមប្រឆាំងនឹងអ៊ីស្រាអែល។
ទី៣. ឥទ្ធិពលរបស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកត្រូវបានគេយល់ឃើញថាជាការដកថយនៅក្នុងសម័យក្រោយអាហ្វហ្គានីស្ថាននិងចៀសវាងជម្លោះផ្ទាល់ក្នុងតំបន់នេះ ដើម្បីទប់ការងើបឡើងខ្លាំងរបស់ អ៊ីរ៉ង់ ទួរគី និងរុស្ស៊ី ។
ទី៤. សង្គ្រាមពិភពអារ៉ាប់ទល់នឹងអ៊ីស្រាអែល ឥឡូវនេះមជ្ឈឹមបូព៌ាត្រូវបានបែងចែកទៅជា ២ប្លុក គឺប្លុកគាំទ្រលោកខាងលិចរួមមាន អ៊ីស្រាអែល អារ៉ាប់រួម អេហ្ស៊ីប ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត ហើយប្លុកម្ខាងទៀតជាប្លុកប្រឆាំងមាន អ៊ីរ៉ង់ ស៊ីរី ហេសបូឡា ហ៊ូទី កងជីវពលនៅអ៊ីរ៉ាក់។
ទី៥. បញ្ហាថាមពល និងសមុទ្រក្រហម ក្រុម Houthis បានកំណត់គោលដៅដឹកជញ្ជូននៅក្នុងសមុទ្រក្រហម ដែលបណ្តាលឱ្យមានការរំខានដល់ការដឹកទំនិញជាសកល។ ម្យ៉ាងវិញទៀត អ៊ឺរ៉ង់ក៏មានឥទ្ធិពលខ្លាំង ទាំងលើច្រករបៀងសមុទ្រ និងថាមពលទៀតផង។
សរុបមក នេះមិនមែនគ្រាន់តែជាជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ទេ តែវាជាវិបត្តិជាប្រព័ន្ធចាក់ស្រែះយ៉ាងជ្រៅនៅក្នុងភូមិសាស្ត្រនយោបាយមជ្ឈិមបូព៌ាទាំងមូល។ វិបត្តិការទូត ផលប្រយោជន៍យោបាយ និងការកើនឡើងនៃប្លុកអំណាចប្រកួតប្រជែង ធ្វើឱ្យមានការប្រឈមមុខដាក់គ្នាក្នុងតំបន់យ៉ាងផុយស្រួយគ្រោះថ្នាក់បំផុតនៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូល។ អញ្ចឹង តើអ៊ីស្រាអែលចង់បង្ហាញអ្អ្វីខ្លះប្រាប់ទៅអ៊ីរ៉ង់ក៏ដូចជាពិភពលោក?
សេចក្តីសន្និដ្ឋាន
សរុបមកអ៊ីស្រាអែល បាញ់មីស៊ីលមកលើទឹកដីអ៊ីរ៉ង់ ជាយុទ្ធសាស្ត្រព្រួ្ញមួយបាញ់បានសត្វ១២ ក្នុងនោះ សត្វទីទី១ ដើម្បីរារាំងអ៊ីរ៉ង់កុំឱ្យមានមត្ថភាពផលិតអាវុធនុយក្លេអ៊ែរបាន ដែលបង្កហានិភ័យទៅថ្ងៃក្រោយទាំងចំពោះអ៊ីស្រាអែល សម្ពម័មិត្តខ្លួនក៏ដូចជាតំបន់ទាំងមូល,សត្វទី២.ជាយុទ្ធសាស្ត្រវាយបបកមុនសត្រូវដើម្បីកំណត់ប្រៀបឈ្នះទាំងលើសមរភូមិប្រយុទ្ធនិងការទូត,សត្វទី៣.ផ្តល់ភាពកក់ក្តៅដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលបានប្រឆាំងនឹងសកម្មភាពអ៊ឺរ៉ង់ដូចជាអារ៉ាប៊ីសោអ៊ូឌីត,អេស៊ីបនិងអារ៉ាប់រួម,សត្វទី៤.ទាញឱ្យសហរដ្ឋអាម៉េរិកបន្តដាក់សម្ពាធលើអ៊ឺរ៉ង់ដើម្បីការពារសម្ព័ន្ធមិត្តក្នុងតំបន់មជ្ឈិមបូព៌ា,សត្វទី៥.រៀបចំសណ្តាប់ធ្នាប់ក្នុងតំបន់និងរារាំងសកម្មភាពរបស់ក្រុមឧទ្ទាមស្និទ្ធនឹងអ៊ីរ៉ង់កុំឱ្យពង្រីកការវាយប្រហារខ្លាំងពេក,សត្វទី៦.យុទ្ធសាស្ត្របង្វែការចាប់អារម្មណ៍កុំឱ្យពិភពលោកផ្តោតលើបញ្ហាGazaនិងដាក់បន្ទុកមកលើខ្លួនខ្លាំងពេក, សត្វទី៧. បង្វែពីវិបត្តផ្ទៃក្នុងខ្លួនឱ្យពលរដ្ឋខ្លួនងាកមកចាប់អារម្មណ៍ពីបញ្ហាជាតិនិយមជាជាងចុះផ្លូវតវាក្នុងប្រទេសរបស់ខ្លួនខ្លាំងពេក សត្វទី៨.អ៊ីស្រាអែលបង្ហាញសាច់ដុំក្នុងនាមជាបងធំក្នុងតំបន់ដោយចង់ប្រាប់ក្នុងថាខ្លួនមានសមត្ថភាពខ្លាំងអាចវាយអ៊រ៉ីង់ដោយផ្ទាល់តែម្តងគឺមិនមែនត្រឹមកូនឧទ្ទាមដែលអ៊ែរ៉ង់ចិញ្ចឹមនោះឡើយ,សត្វទី៩.ទាញចំណាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងប្រទេសអាម៉េរិកលើទិដ្ឋភាពនេះដូចជាបង្វែរវិបត្តផ្ទៃក្នុងអាម៉េរិកមកផ្តោតលើបញ្ហាតំបន់ព្រោះអ៊ីស្រាអែលជាមិត្តដ៏សំខាន់ណាស់របស់អាម៉េរិកពិសេសក្នុងរដ្ឋបាលលោកដូណាលត្រាំនេះ,សត្វទី១០.សង្កត់និងពង្រឹងឥទ្ធិពលខ្លួនក្នុងតំបន់បន្ថែមព្រោះបទពិសោធក្រោយដកទ័ពចេញពីអាហ្វកានីស្ថានមក គឺអាម៉េរិកនឹងមិនចូលលូកដៃដោយផ្ទាល់ទៀតឡើយគឺនឹងផ្តល់ការគាំទ្រដោយប្រយោល,សត្វទី១១.ឱ្យពិភពលោកងាកចេញកុំផ្តោតលើរឿងពីករណីអ៊ុយក្រែននិងមានចេតនាជួួយអាម៉េរិកឱ្យដើរឆ្ងាយពីវិបត្តិរុស្ស៊ីអ៊ុយក្រែន,ងាកចេញពីវិបត្តពន្ធគយរវាងអាម៉េរិកនិងពិភពលោកដើម។ ចំពោះសត្វទី១២ វិញអាចជាសេនារីយោរបស់អ៊ីស្រាអែលដើម្បីបញ្ឆេះកំហឹងឱ្យអ៊ីរ៉ង់ខឹង ដើម្បីរុញឱ្យអ៊ឺរ៉ង់ផ្លិតអាវុធនុយក្លេអ៊ែរ ហើយខ្លួនយកឡេសនេះ ផលិតដែរក្រោមរូបភាពសម្រាប់ការពារខ្លួនទល់នឹងការវាយប្រហារពីអីរ៉ងក្នុងពេលអនាគត. ព្រោះប្រទេសទាំងពីរនេះ ហាក់មានចរិតមិនសូវគោរពច្បាប់អន្តរជាតិដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ យុទ្ធសាស្ត្រនេះ ក៏មិនងាយស្រួលលេងពេកដែរ ថ្វីដ្បិតអ៊ីស្រាអែលមានប្រៀបច្រើននៅក្នុងសមរភូមិទាំងការទូត សម្ព័ន្ធមិត្តនិងយោទធូបករណ៍យ៉ាងណាក្តីអាយុជីវិតជនស្ឡុតត្រង់និងពីទិដ្ឋភាពមនុស្សធម៌ជារឿងដែលនឹងជះឥទ្ធិពលអាក្រក់មកលើអ៊ីស្រាអែលវិញមិនខាន មិនត្រឹមប៉ុណ្ណោះ កំហឹងរបស់ពួកមូស្លីមលើពិភពលោកនឹងទៅជាយ៉ាងណាចំពោះអ៊ីស្រាអែលនិងពលរដ្ឋអ៊ីស្រាអែល?
ដូច្នេះ តើនៅថ្ងៃខាងមុខតំបន់នេះនឹងទៅជាយ៉ាងណា? កិច្ចការបន្តទៀត តើ អ៊ីរ៉ង់នឹងវាយបកយ៉ាងណាលើអ៊ីស្រាអែល? តើស្ថានភាពតម្លៃប្រេងមានការរង្គើរឬទេ? ហើយព្រឹត្តិការណ៍នេះនឹងជះឥទ្ធិពលយ៉ាងណាខ្លះដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោក? តើអឺរ៉ុបនិងរក្សាជំហរយ៉ាងណា ក្រោយខ្លួនមិនគាំទ្រអ៊ីស្រាអែលជំវិញបញ្ហា Gaza ស្រាប់ផង ? . តើអ្នកគិតថា ចិននិងរុស្ស៊ី នឹងពង្រីកឥទ្ធិពលខ្លួនតាមវិធីណានៅក្នុងតំបន់? តើអ៊ឺរ់ង់អាចបំពេញមហច្ឆតាបង្កើតអាវុធនុយក្លេអែរបស់ខ្លួនបានដែរឬយ៉ាងណា ?
ឯកសារពិគ្រោះ
- Broad, William J., John Markoff, and David E. Sanger. “Israeli Test on Worm Called Crucial in Iran Nuclear Delay.” The New York Times, January 15, 2011, https://www.nytimes.com/2011/01/16/world/middleeast/16stuxnet.html. Accessed June 13, 2025.
- Fulton, Jonathan, Gal Luft, and David Koranyi. The Gulf and the Eastern Mediterranean: A New Front in the Middle East? Atlantic Council, 2020.
- International Crisis Group. The Iran Nuclear Deal at Six: Now or Never. 2021, https://www.crisisgroup.org/middle-east-north-africa/gulf-and-arabian-peninsula/iran/iran-nuclear-deal-six-now-or-never. Accessed June 13, 2025.
- International Institute for Strategic Studies (IISS). The Military Balance 2024. IISS, 2024.
- Jane’s Defence Weekly. Middle East Defense Review 2025. Jane’s Group, 2025.
- Katz, Yaakov. Shadow Strike: Inside Israel’s Secret Mission to Eliminate Syrian Nuclear Power. St. Martin’s Press, 2018.
- Keddie, Nikki R. Modern Iran: Roots and Results of Revolution. Yale University Press, 2006.
- Nichols, Michelle. “UN Security Council to Meet on Iran on Friday.” Reuters, June 13, 2025, https://www.reuters.com/world/middle-east/un-security-council-meet-iran-friday-2025-06-13. Accessed June 13, 2025.
- “Operation Rising Lion: Why Israel Is Attacking Iran.” The Times, June 13, 2025, https://www.thetimes.co.uk/article/operation-rising-lion-iran-israel-attack-k65l3knqw. Accessed June 13, 2025.
- Parsi, Trita. Treacherous Alliance: The Secret Dealings of Israel, Iran, and the United States. Yale University Press, 2007.
- Pardo, Sharon. Israel and the Islamic Republic of Iran: From War of Words to Words of War. Routledge, 2015.
- Sanger, David E., et al. The Perfect Weapon: War, Sabotage, and Fear in the Cyber Age. Crown, 2018.
- “Israel Attacks Iran’s Nuclear and Missile Sites and Kills Top Military Officials.” Associated Press, June 13, 2025, https://apnews.com/article/iran-explosions-israel-tehran-00234a06e5128a8aceb406b140297299. Accessed June 13, 2025.
- Takeyh, Ray. Guardians of the Revolution: Iran and the World in the Age of the Ayatollahs. Oxford University Press, 2009.
- Walsh, Joe, Haley Ott, and Tucker Reals. “Iran Launches Drones at Israel as Israel Attacks Iranian Nuclear Sites and Top Commanders, IDF Says.” CBS News, June 13, 2025, https://www.cbsnews.com/news/iran-israel-drone-attack-retaliation-strikes-on-nuclear-sites-and-commanders/. Accessed June 13, 2025.
[1]. Gambrell, Jon, and Josef Federman. “Israel Attacks Iran’s Nuclear and Missile Sites and Kills Top Military Officials.” Associated Press, June 13, 2025, https://apnews.com/article/iran-explosions-israel-tehran-00234a06e5128a8aceb406b140297299. Accessed June 13, 2025.
[2]. Nichols, Michelle. “UN Security Council to Meet on Iran on Friday.” Reuters, June 13, 2025, https://www.reuters.com/world/middle-east/un-security-council-meet-iran-friday-2025-06-13. Accessed June 13, 2025.
[3]. Walsh, Joe, Haley Ott, and Tucker Reals. “Iran Launches Drones at Israel as Israel Attacks Iranian Nuclear Sites and Top Commanders, IDF Says.” CBS News, June 13, 2025, https://www.cbsnews.com/news/iran-israel-drone-attack-retaliation-strikes-on-nuclear-sites-and-commanders/. Accessed June 13, 2025.
[4]. Pardo, Sharon. Israel and the Islamic Republic of Iran: From War of Words to Words of War. Routledge, 2015.
[5] Parsi, Trita. Treacherous Alliance: The Secret Dealings of Israel, Iran, and the United States. Yale University Press, 2007.
[6] Keddie, Nikki R. Modern Iran: Roots and Results of Revolution. Yale University Press, 2006.
[7] Takeyh, Ray. Guardians of the Revolution: Iran and the World in the Age of the Ayatollahs. Oxford University Press, 2009.
[8] Ted Regencia, Erin Hale, Tim Hume, and Umut Uras (June 13, 2025). Israel launches ‘major strike’ on Iran’s military, nuclear sites. Al Jazeera. Available at: https://surl.lt/nnbwqo. Accessed on June 13, 2025, at 17:00 p.m.
[9] IISS “The Military Balance 2024”; Global Firepower, 2025.
[10] Jane’s Defence Weekly; Katz, “Shadow Strike”; AP News, 2025.
[11] Center for Strategic and International Studies (CSIS), “Missile Threat”, 2024.
[12] International Atomic Energy Agency (IAEA), 2025; Parsi, 2007; Pardo, 2015.
[13] Sanger et al., “The Perfect Weapon”; Fulton et al., “Gulf and Eastern Mediterranean,” 2020.
